RSS

នៅតែសង្ឃឹម

១. រាត្រីនេះសែនសប្បាយ អូនមើលហ្វូងផ្កាយ រះរាយពេញមេឃា ឳ្យស្រណោះ ស្រណោះ ដល់អនុស្សា យើងបានរួមស្នេហា ដូចផ្ការីកថ្មី។

២. រស្មីនៃក្ដីសង្ឃឹម ដូចភ្លៀងរលឹម រោយលើផែនដី មើលរលកបោកប្រដេញ ពេញជលសៃ ស្ដាប់សព្ទសត្វបក្សី ស្ដីពីសង្ឃឹម។

បន្ទរ. ក្ដីសង្ឃឹមប្រែជាអភ័ព្ទ ដូចថ្ងៃស្ងៀមស្ងប់ គ្មានសព្ទសំនៀងសាសង ឆ្លើយឆ្លងនៃធម្មជាតិ បើមេឃនៅតែមិនស្រទំ ដូចឃ្មុំគ្មានញាតិ បុប្ផាជាតិគ្មានគន្ធា ដូចផ្កាក្រៀមស្រពោន។

៣. សង្ឃឹម បងនៅតែមាន បើសិនកល្យាណ អូននៅតែញញឹម បើបុប្ផា បុប្ផានៅស្រស់ប៉ប្រិម ទោះមេឃខ្ពស់សន្លឹម ចិត្តនៅតែប្រាថ្នា។

បន្ទរ. ក្ដីសង្ឃឹមប្រែជាអភ័ព្ទ ដូចថ្ងៃស្ងៀមស្ងប់ គ្មានសព្ទសំនៀងសាសង ឆ្លើយឆ្លងនៃធម្មជាតិ បើមេឃនៅតែមិនស្រទំ ដូចឃ្មុំគ្មានញាតិ បុប្ផាជាតិគ្មានគន្ធា ដូចផ្កាក្រៀមស្រពោន។

៤. ស្នេហាដូចទឹកហូរខ្ចាយ រស់ដូចហ្វូងផ្កាយ សប្បាយនឹងមេឃា ដួងព្រះចន្ទចាំងច្បាស់ឆ្លុះលើនភា ដែលសត្វលោកប្រាថ្នា ស្នេហាធម្មជាតិ។

ស្រែកអមភ្លេង៖ ណា..  អា… ណា.. ណា… ៗៗ

បទភ្លេងបរទេស | និពន្ធទំនុកច្រៀងដោយ ញែម ផុន | សម្រួលតន្ត្រីដោយ អឿ សំអុល | ច្រៀងដោយ ស៊ីន ស៊ីសាមុត | ដកស្រង់ពីថាសចម្រៀងអប្សារា របស់ ឡាក់ស៊ា លេខ 9047 ខាង A

http://youtu.be/PPBtUuCZ0LY

 

ពាក្យ​គន្លឹះ៖ , , ,

ចិត្តបួស

ទំនុកច្រៀង៖

១. សូមផ្ញើរបទភ្លេងសម្លេងអ្នកទោស ចិត្តជាអ្នកបួសបេះដូងរងគ្រោះព្រោះរឿងស្នេហា អូនកាត់ទោសសេកស្មើនឹងទោសខ្លា ជំនឿសង្សាបង្ខំវាសនាឱ្យយំសោកសៅ។

២. គេស្អែកបែកគ្នាគេលាមួយម៉ាត់ ឯរឿងខ្ញុំព្រាត់គ្មានខែឆ្នាំណាត់ផ្តាំមិត្តញាតិផៅ              ទុកតែដំបងសំពងប្រដៅឱ្យខ្ញុំល្ងង់ខ្លៅ លាក់ស្នាមដំបៅលុះអស់សង្ខា។

បន្ទរ៖ ចម្រៀងទឹកភ្នែក រុក្ខជាតិបាក់មែកគ្មានអ្វីពឹងផ្អែកបង្គងវាសនា           រើសថ្មមួយដុំចារឈ្មោះចិន្តា ឱបទៅប៉ាឆាក្នុងនាមជាប្តី។

 ៣.ចិត្តអើយបួសហើយនៅឡើយស្រណោះ ពាក្យពីរោះទន្ទេញទាំងឈ្មោះដាក់ឱ្យកូនស្រី ឆាកល្ខោនជីវិតរាំរឿងភក្តីរាំហើយប្រល័យ តួឯកឱ្យក្ស័យក្នុងនាមស្មោះត្រង់៕

ពត៌មានបទ៖

និពន្ធបទភ្លេងដោយ៖ លោក សុះ ម៉ាត់ | និពន្ធទំនុកច្រៀងដោយ៖ លោក ម៉ា ឡៅពី ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត | ដកស្រង់ពីថាសចម្រៀង ទេពអប្សរ លេខ 22202 ខាង A

តំណភ្ជាប់ដែលទាក់ទងនឹងបទ៖

 

ពាក្យ​គន្លឹះ៖ , , ,

 
តាមដាន

Get every new post delivered to your Inbox.